គ្រប់គ្រាន់ហើយ៖ សូមបញ្ឈប់ការធ្វើទុក្ខបុកម្នេញថ្នាក់ដឹកនាំ និងសមាជិកសហជីពណាហ្គាវើលដ៏

  • 06/05/2024
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

យើងខ្ញុំជាក្រុមសង្គមស៊ីវិល សហជីព សហព័ន្ធដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រកាសសាលដីការបស់តុលាការកំពូល កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ដែលបានតម្កល់សេចក្តីសម្រេចផ្តន្ទាទោសអតីតនិងបច្ចុប្បន្ន ជាថ្នាក់ដឹកនាំ និងសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ។ មកដល់ពេលនេះ អាជ្ញាធរ និងតុលាការ នៅតែមិនទាន់អាចផ្តល់នូវយុត្តិធម៌ជូនដល់សកម្មជនសហជីពណាហ្គាវើលដ៏នៅឡើយ ។ អាជ្ញាធរត្រូវតែដោះលែងប្រធានសហជីពណាហ្គាវើលដ៏ កញ្ញា ឈឹម ស៊ីថរ និងផ្តល់នូវសេរីភាពពេញលេញដល់ជនជាប់ចោទទាំងអស់នៅក្នុងសំណុំរឿងនេះ ។