ការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំលើ យុវជន ធី ថន ជាទណ្ឌកម្មធ្ងន់ធ្ងរចំពោះ ភាពសកម្មនិយមរបស់យុវជនក្នុងកិច្ចការងារសង្គម
- 08/09/2026
- ការផ្សាយ > សេចក្តីថ្លែងការណ៍
តុលាការបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៧ ឆ្នាំ ចំពោះយុវជន ធី ថន អាយុ ២៥ ឆ្នាំដែលជាអនុប្រធាននៃសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ (KSILA) ដោយសាលក្រមត្រូវបានប្រកាសកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ពីបទ រួមគំនិតក្បត់ យោងតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ។ ការផ្តន្ទាទោសនេះហាក់ដូចជាទណ្ឌកម្មមួយដ៏ធ្ងន់ធ្ងរ ដោយមិនមានហេតុផលសមស្របណាមួយដែលអាចទទួលយកបាន ប៉ុន្តែប្រៀបដូចជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរទៅលើភាពសកម្មនិយមរបស់យុវជន ធី ថន ទៅវិញ ។ យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយជាខ្លាំងចំពោះការផ្តន្ទាទោសនេះ ហើយសូមអំពាវនាវឱ្យតុលាការ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន ធី ថន ដោយគ្មានលក្ខខណ្ឌ ។
