ស្ពីពីការរឹតត្បិតសិទ្ធិសេរីភាពខាងការជួបជុំទីសាធារណៈដោយសន្តិវិធី

  • 23/10/2026
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦

យើងខ្ញុំជាតំណាងអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដែលមានរាយនាមខាងក្រោម មានការសោកស្តាយជាខ្លាំង ដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យយើងខ្ញុំរៀបចំកម្មវិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខួបលើកទី៣៥ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការរឹតត្បិតដែលមិនសមហេតុផលនេះ គឺជាការរំលោភសិទិ្ធសេរីភាពខាងការជួបជុំ និងបញ្ចេញមតិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទោះបីជាសាលារាជធានីភ្នំពេញទទួលបានការជូនដំណឹងជាមុនរួចហើយក៏ដោយ។